ជម្លោះនៅមជ្ឈិមបូព៌ា (ក្នុងដើមឆ្នាំ ២០២៦) បានបង្កឱ្យមានការលុបចោលជើងហោះហើរ ការបិទដែនអាកាស និងការកើនឡើងតម្លៃសំបុត្រយន្តហោះរហូតដល់ ១០០% លើផ្លូវហោះហើរមួយចំនួនទៅកាន់អឺរ៉ុប។ កត្តានេះបានបង្ខំឱ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ងាកមកពង្រឹងទេសចរណ៍ក្នុងតំបន់វិញ៖
អ្នកដំណើរលែងចង់ហោះហើរឆ្លងកាត់ទីក្រុងឌូបៃ (Dubai) ឬ ដូហា (Doha) ហើយងាកមកជ្រើសរើសជើងហោះហើរត្រង់ក្នុងអាស៊ីវិញ ។
គោលនយោបាយរដ្ឋាភិបាល៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ កំពុងផ្តល់អាទិភាពដល់ទីផ្សារដែលមានស្ថិរភាពដូចជា ចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ាន។
ទោះបីជាចំនួនភ្ញៀវកើនឡើង ក៏នៅមានបញ្ហាមួយចំនួនដូចជា៖
-ភ្ញៀវមកពីអឺរ៉ុប ឬអាមេរិក ចំណាយពេលស្នាក់នៅយូរ និងចាយវាយច្រើនជាងភ្ញៀវក្នុងតំបន់។ ការបាត់បង់ភ្ញៀវទាំងនេះធ្វើឱ្យប៉ះពាល់ដល់ចំណូលសរុប
-សេវាកម្មជាច្រើនដូចជាភាសា ប្រព័ន្ធទូទាត់ប្រាក់ និងការណែនាំនៅតែរៀបចំឡើងសម្រាប់តែភ្ញៀវបស្ចិមប្រទេសដែលទាមទារឱ្យមានការកែសម្រួលដើម្បីតម្រូវចិត្តភ្ញៀវអាស៊ីផងដែរ
-ប្រទេសក្នុងតំបន់កំពុងដណ្តើមភ្ញៀវពីទីផ្សារតែមួយគឺចិន និង ឥណ្ឌាដែលអាចនាំឱ្យមានការកាត់បន្ថយតម្លៃដើម្បីប្រកួតប្រជែង
ទោះបីជាមានសង្គ្រាម ប៉ុន្តែចំណង់ក្នុងការធ្វើដំណើររបស់មនុស្សមិនបានថយចុះឡើយ។ អ្នកខ្លះគ្រាន់តែប្តូរគោលដៅមកក្បែរៗផ្ទះ ឬប្តូរក្រុមហ៊ុនអាកាសចរណ៍ដើម្បីជៀសវាងតំបន់ជម្លោះ។ ប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវតែច្នៃប្រឌិតផលិតផលទេសចរណ៍របស់ខ្លួនដើម្បីធានាថាភ្ញៀវក្នុងតំបន់នឹងចាយវាយកាន់តែច្រើ ដើម្បីប៉ះប៉ូវការបាត់បង់ចំណូលពីទីផ្សារអឺរ៉ុប ៕
ប្រភព៖ Channelnewsasia