ក្រសួងវប្បធម៌ថៃបានបង្ហាញភស្តុតាងជារូបថតបន្ទះកញ្ចក់ (Glass-plate photography) បន្ទាប់ពីរូបភាពដែលបានបង្ហាញក្នុងកម្មវិធី Miss Universe Cambodia 2026 ថាជា «សម្លៀកបំពាក់ខ្មែរ និងវប្បធម៌ខ្មែរបុរាណ»។
ក្រសួងវប្បធម៌ថៃបានបញ្ជាក់ថា រូបភាពទាំងនោះតាមពិតជារូបថតរបស់ស្ត្រីមកពីខេត្ត Kamphaeng Phet (កំផែងភេត) ដែលត្រូវបានថតឡើងនៅក្នុងឆ្នាំ ១៩០៦ ក្នុងរជ្ជកាលព្រះបាទជូឡាឡុងកន (King Chulalongkorn) ។
រូបថតដើមទាំងនោះត្រូវបានបោះពុម្ពផ្សាយដោយនាយកដ្ឋានវិចិត្រសិល្បៈរបស់ប្រទេសថៃ និងមានជាប់សញ្ញាសម្គាល់ (watermark) របស់នាយកដ្ឋាន ដែលក្រសួងបានលើកឡើងថាត្រូវបានគេកាត់ចេញ (crop) នៅពេលយករូបភាពទាំងនោះទៅប្រើប្រាស់នៅក្នុងកម្មវិធីប្រកួតសម្រស់នោះ ៕