ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ និង ​ព្រះមហាក្សត្រីថៃ រួចមក វៀតណាមរងការវាយប្រហារកាន់តែធ្ងន់ធ្ងរ

0

ត្រឹមតែមួយថ្ងៃបន្ទាប់ពីព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី Suthida បានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ (១៤–១៦ កញ្ញា) ក្នុងឱកាសខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតទ្វេភាគី ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម។

គ្រោះមហន្តរាយធម្មជាតិនេះបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នៅខេត្ត Phu Tho, ជន់លិចផ្ទះសម្បែងជាង ១៦,០០០ ខ្នង (រងគ្រោះខ្លាំងបំផុតនៅ Thanh Hoa, Ninh Binh និងហាណូយ) ព្រមទាំងបំផ្លាញដីស្រែចម្ការ និង​ ផ្ទៃដីវារីវប្បកម្មជាង ២៥,០០០ ហិកតា ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវខេត្ត ទំនប់ទឹក និងខ្សែផ្លូវដែករវាងហាណូយ និងទីក្រុងហូជីមិញ ត្រូវបានកាត់ផ្តាច់ និង ជន់លិច ដែលជំរុញឱ្យអាជ្ញាធរជាតិវៀតណាមត្រូវដាក់ពង្រាយកម្លាំងសង្គ្រោះជាបន្ទាន់ ជម្លៀសពលរដ្ឋ និងប្រកាសអាសន្នត្រៀមបង្ការ ២៤ ម៉ោងលើ ២៤ ម៉ោងចំពោះហានិភ័យជំនន់ទឹកភ្លៀង និង ការបាក់ដីដែលអាចបន្តកើតមានទៀត ៕