កិច្ចប្រជុំត្រីភាគីលើកទី២៖ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៧

5

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំចរចាលើកទី២ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកំណត់ប្រាក់ឈ្នួលថ្មីសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ។​

វឌ្ឍនភាពសំខាន់ៗ៖
កិច្ចប្រជុំទី១ (ថ្ងៃទី០១ កញ្ញា ២០២៦)៖ភាគីពាក់ព័ន្ធបានពិភាក្សាលើលក្ខណវិនិច្ឆ័យសង្គម និងសេដ្ឋកិច្ចទាំង ៧ ដើម្បីប្រើជាមូលដ្ឋានគ្រឹះក្នុងការចរចា។
កិច្ចប្រជុំទី២ (ថ្ងៃទី១៤ កញ្ញា ២០២៦)៖ តំណាងភាគីកម្មករ និងនិយោជក ត្រូវដាក់បង្ហាញតួលេខរៀងៗខ្លួន ដើម្បីចាប់ផ្តើមចរចារកចំណុចរួមមួយ។ភាគីពាក់ព័ន្ធរំពឹងថា ការចរចានឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាគាប់ចិត្តសម្រាប់គ្រប់ភាគីទាំងអស់។ជាការរំលឹកសម្រាប់ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករគឺ ២១០ដុល្លារ ក្នុងមួយខែ (កើនឡើង ២ដុល្លារ បើធៀបនឹងឆ្នាំ២០២៥ ដែលមាន២០៨ដុល្លារ) ៕