ប្តីប្រពន្ធជនជាតិចិនមួយគូបានជួបប្រទះហេតុការណ៍រអិលជើងធ្លាក់ចូលទៅក្នុងលូទឹកស្អុយជម្រៅ ៥ ម៉ែត្រ ដោយសារដេញចាប់សត្វចង្រិត រួចរអិលជើងលើស្មៅរអិល ហើយធ្លាក់ចូលក្នុងលូ ។
ដោយសារឃើញប្រពន្ធរងរបួសមិនអាចកម្រើកបាន ប្តីរបស់នាងក៏បានលោតចុះទៅក្នុងអណ្តូងលូនោះដែរ ដើម្បីនៅកំដររូបនាង ខណៈពេលដែលពួកគេទូរស័ព្ទហៅជំនួយ។ ក្រុមពន្លត់អគ្គីភ័យបានមកដល់ភ្លាមៗ និងបានជួយសង្គ្រោះអ្នកទាំងពីរដោយសុវត្ថិភាព ដោយប្រពន្ធរងរបួសមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ហេតុការណ៍នេះបានធ្វើឱ្យអាជ្ញាធរមូលដ្ឋានរំលឹក និងព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះរន្ធលូដែលបាំងដោយស្មៅ ពេលដើរចាប់ចង្រិតនៅពេលយប់ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមមានខ្លះ សរសើរពីភក្តីភាពរបស់ប្តី និងអ្នកខ្លះទៀតរិះគន់ចំពោះការសម្រេចចិត្តចុះទៅក្នុងអណ្តូងលូនោះ ៕
