អាមេរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើបណ្តាញហិរញ្ញវត្ថុអ៊ីរ៉ង់ ក្រោយផ្ទុះការវាយប្រហារលើនាវាដឹកប្រេង

7

ក្រសួងរតនាភិបាលអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និង អង្គភាពចំនួន ១៤ ដោយផ្តោតសំខាន់លើលោក Ali Ansari ដែលជាធនាគារិកជនជាតិអ៊ីរ៉ង់មានមូលដ្ឋាននៅឌូបៃ ។ លោកត្រូវបានចោទប្រកាន់ថា បានបង្វែរថវិកាសាធារណៈដើម្បីកេងចំណេញផ្ទាល់ខ្លួន និង សម្រាប់ថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ព្រមទាំងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ។

 

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាភិបាល ក៏បានដាក់ទណ្ឌកម្មលើកន្លែងប្តូរប្រាក់ចំនួន ៣ នៅក្នុងប្រទេសអ៊ីរ៉ង់ និង ក្រុមហ៊ុនបិទបាំងអន្តរជាតិ (នៅហុងកុង និងអារ៉ាប់រួម) ដែលត្រូវបានប្រើប្រាស់ដើម្បីចរាចរប្រាក់រាប់ពាន់លានដុល្លារ និង លាក់បាំងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់រដ្ឋ ។

 

ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃជម្លោះយោធាក្នុងសប្តាហ៍នេះ រួមទាំងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត និង កាតានៅក្នុងច្រកសមុទ្រ Hormuz ដែលបានជំរុញឱ្យអាមេរិកវាយប្រហារតបតវិញលើទីតាំងនានារបស់អ៊ីរ៉ង់ ។

 

ទណ្ឌកម្មទាំងនេះបានបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ ដែលវាបានរំលោភលើមាត្រា ៩ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានហាមឃាត់មិនឱ្យមានការដាក់ទណ្ឌកម្មថ្មី ៕