អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិក

0 2

អ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយក្នុងតំបន់ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារការពារខ្លួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយបានកម្ទេចទីតាំងយោធាមួយកន្លែងនៅទីក្រុង Bandar Abbas និង បានបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ចំនួន ៤ គ្រឿង ។

 

ប្រទេសគុយវ៉ែតបានស្ទាក់ចាប់ការគំរាមកំហែងមិនស្គាល់ប្រភព ក្នុងអំឡុងពេលនៃការវាយបកនេះ ដែលធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយប្រឈមនឹងការបាត់បង់ ។

 

សង្គ្រាមរយៈពេល ៣ ខែមកនេះ បានធ្វើឱ្យស្ទះចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់ប្រេង និងហ្គាស ២០% របស់ពិភពលោក ហើយវាបានបណ្តាលឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ និង ធ្វើឱ្យនាវាពាណិជ្ជកម្មរាប់ពាន់គ្រឿងត្រូវកកស្ទះ ។

 

ទោះបីជាមានវឌ្ឍនភាពកាលពីពេលថ្មីៗនេះក៏ដោយ ក៏ការចរចាបានឈានដល់ផ្លូវទាល់ច្រក សេតវិមានបានច្រានចោលសេចក្តីព្រាង កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ដែលបានលេចធ្លាយ ដោយចាត់ទុកថាវាជារឿងប្រឌិតទាំងស្រុង ។

 

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់គឺពិតជាចង់បានកិច្ចព្រមព្រៀងខ្លាំងណាស់ ប៉ុន្តែលោកបានព្រមានថា សហរដ្ឋអាមេរិកមិនទាន់ពេញចិត្តនោះទេ ហើយនឹងបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំឡើងវិញ ប្រសិនបើមិនព្រមព្រៀងតាមលក្ខខណ្ឌរបស់អាមេរិក ៕

ប្រភព៖ BBC

Leave A Reply

Your email address will not be published.