សមាជិកព្រឹទ្ធសភាអាមេរិក៖ ការបែកបាក់ផ្ទៃក្នុងអាមេរិកហាក់កំពុងផ្តល់កាដូទៅអ៊ីរ៉ង់

0 5

ការបន្តសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ជាសង្គ្រាមមិនទទួលបានការគាំទ្រពីសាធារណជននោះទេ ព្រោះវាប្រឈមនឹងហានិភ័យនៃការកើនឡើងជម្លោះយោធាដ៏គ្រោះថ្នាក់ និង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែដុនដាប ។ ប៉ុន្តែ ផ្ទុយទៅវិញ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងលេចឮឡើង ក៏កំពុងបង្កឱ្យមានការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង ហើយវាពិបាកនឹងបកស្រាយថាជាជ័យជម្នះណាស់សម្រាប់អាមេរិក ។

 

ព័ត៌មានលេចលឺអាចនឹងមានអនុស្សរណៈមួយដែលទុកពេល ៦០ ថ្ងៃសម្រាប់ការចរចា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និង ការបន្ធូរបន្ថយបន្តិចម្តងៗនូវការបិទខ្ទប់របស់អាមេរិក ជាថ្នូរនឹងការដែលអ៊ីរ៉ង់យល់ព្រមផ្អាកមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

 

សមាជិកព្រឹទ្ធសភាអភិរក្សនិយមដូចជាលោក Thom Tillis, Roger Wicker និង Lindsey Graham​បានវាយតម្លៃថា ការបង្ហាញភាពកម្សោយ ភាពទន់ជ្រាយពេលនេះ ហាក់ដូចជាផ្តល់រង្វាន់ដល់អ៊ីរ៉ង់ និងទទួលបានបរាជ័យក្នុងការបង្ខំឱ្យអ៊ីរ៉ង់បោះបង់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ ដែលជាគោលដៅចម្បងនៃសង្គ្រាមនេះ ។

 

ភាគីខាងគណបក្សប្រជាធិបតេយ្យបានរិះគន់លោក Trump ចំពោះការបង្កើតកំហុសឆ្គងក្នុងការចាប់ផ្តើមសង្គ្រាមនេះតាំងពីដំបូង ដោយកត់សម្គាល់ថាកិច្ចព្រមព្រៀងដែលបានស្នើឡើងមិនបានដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាអចិន្ត្រៃយ៍នោះទេ ពោលគឺគ្រាន់តែចង់វិលត្រឡប់ទៅរកស្ថានភាពដើមមុនពេលមានសង្គ្រាមតែប៉ុណ្ណោះ ៕

ប្រភព៖ CNN

Leave A Reply

Your email address will not be published.